ឯកឧត្ដម គួច ចំរើន ចុះ​ពិនិត្យមើល​ពី​ខ្សែសង្វាក់​ផលិតកម្ម និង​គុណភាព​ទឹក​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ម​ន្រី្ត​ជំនាញ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ខ្សែសង្វាក់​ផលិតកម្ម និង​គុណភាព​ទឹក របស់​រោងចក្រ​ផលិត​ទឹក​សុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​តាមរយៈ​ការចុះពិនិត្យ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ និង​លើកទឹកចិត្ត ដល់​ម្ចាស់​រោងចក្រ​ផលិត​ទឹក​សុទ្ធ ប៉ាយ ឈាន់ សាន ឈាន បន្ត​ផលិត​ទឹក​សុទ្ធ​ដែលមាន​គុណភាព​ដើម្បី​ធានា​ដល់​សុវត្ថិភាព សុខភាព​របស់​អ្នកប្រើប្រាស់ ។

​ឯកឧត្ដម បាន​ថ្លែង​ការកោតសរសើរ​ផងដែរ​ដល់​ម្ចាស់​រោងចក្រ​ក​ផលិត​ទឹក​សុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែល​កន្លងមក​បានរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ព្រមទាំង​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងសង្គម​ហើយ​សូម​បន្តសកម្មភាព​ដ៏​ប្រពៃ​នេះ ត​ទៅមុខទៀត​។

​ជាមួយគ្នានេះ ឯកឧត្ដម ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ទាំងអស់​ដែល​កំពុងធ្វើការ​បណ្តាក់ទុន ក្នុង​ខេត្ត​ព្រះសីហនុ ក្នុងកំឡុងពេល​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩៕

​ប្រភពពី​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close