ប្រទះឃើញ​គំន​ឆ្អឹង​សត្វ​ខ្ទីង​១​ក្បាល នៅក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​

​ខេត្ដ​ឧត្ដរមានជ័យ​៖ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​អំបិល នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន បាន​សហការ​ជាមួយ​កម្លាំង​ល្បាត​ប្រចាំ​នៅ​ស្នាក់ការ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា និង​អនុរក្ស​សត្វ​ដំរី បាន​ចុះ​ល្បាត​ចាប់ពី​ក្រោយ​ស្នាក់ការ​អង្គការ រហូតដល់​ចំណុច​ត្រពាំង​តា​សារូ បាន​ប្រទះឃើញ​សាកសព​សត្វ​ខ្ទីង ១​ក្បាល បាន​ស្លាប់​នៅក្បែរ​មាត់​ត្រពាំង​នោះ ដោយ​សល់​តែ​គំន​គ្រោងឆ្អឹង​។

​បើក​តាម​ការសន្និដ្ឋាន​របស់​ក្រុម​ល្បាត សត្វ​ខ្ទីង​បាន​ស្លាប់​ប្រមាណ​ជា ០២​ខែ​មុន ដោយ​បន្សល់​នៅតែ​គ្រោងឆ្អឹង​។ សូមបញ្ជាក់​ផងដែរ​ថា ក្បាល និង​គ្រោងឆ្អឹង​មួយផ្នែក ត្រូវបាន​បាត់​នៅសល់​មួយផ្នែក​។

​ជាមួយ​ក្រុមការងារ​ល្បាត បាន​ប្រមូល​គ្រោងឆ្អឹង ដែល​នៅសល់​យកមក​រក្សាទុក​នៅ​ស្នាក់ការ អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា និង​អនុរក្ស​សត្វ​ដំរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close