ឃាត់ខ្លួន៣នាក់ ដកហូតថ្នាំញៀន ៧៥០គ្រាប់ និងកាំភ្លើង១ដើម នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកវាលវែង បានឃាត់ខ្លួនបុរសចំនួន ៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចអូរចំណោទដើមជ្រៃ ស្ថិតក្នុងភូមិ ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ។
នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបាននោះ មានឈ្មោះ វី វ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ, ឈ្មោះ ឆេន ថាវរី ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ហ៊ីម ហួយ ភេទប្រុស អាយុ២៦ឆ្នាំ។
ចំណែកវត្ថុតាងដកហូតបាន រួមមាន៖ ម្សៅក្រាមសថ្លាចំនួន ២កញ្ចប់ធំ, ថ្នាំគ្រាប់ពណ៌ផ្កាឈូក និងខៀវ ប្រភេទ (WY)ចំនួន ៧៥០គ្រាប់, អាវុធខ្លី ១ដើម, រថយន្ត ១គ្រឿងនិងម៉ូតូ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនការិយាល័យជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។