ព្យុះ​នូ​ល សម្លាប់​មនុស្ស​៦​នាក់ របួស​១១២​នាក់ នៅ​វៀតណាម​

​វៀតណាម​៖ ព្យុះ នូ​ល បានសម្លាប់​មនុស្ស​៦​នាក់ និង​របួស​មនុស្ស​១១២​នាក់​ផ្សេងទៀត នៅ​ប្រទេស​វៀតណាម ព្រមទាំង​ថែមទាំង​បណ្តាល​ឲ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​កណ្តាល​ប្រទេស​ទៀតផង នេះ​បើតាម​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ កាលពី​ម្សិលមិញ​។​

​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​ខេត្ត Thua Thien-Hue ដែលមាន​មនុស្ស​ដល់​ទៅ​៤​នាក់​បាន​ស្លាប់ ហើយ​ព្យុះ​នេះ​ក៏បាន​បណ្តាល​ឲ្យ​មានការ​បាក់​ដី នៅ​តំបន់ឆ្នេរ​ភាគ​កណ្តាល​ទៀតផង​។ ក្រៅពីនេះ ក៏​មាននៅ​ខេត្ត Ha Tinh និង Quang Binh​ដែរ​។​

​ប្រជាពលរដ្ឋ​ជាង​២៨​ម៉ឺន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់ តាំងពី​ថ្ងៃ​សុក្រ ហើយក៏​មាន​រលំ​ដើមឈើ​ជាង​១​ម៉ឺន​ដើម បង្ក​ជា​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ​នា​នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close