អង់គ្លេស គ្រោងបិទប្រទេសជាលើកទី២ ខណៈករណីឆ្លងកូវីដ១៩ កើនឡើងខ្លាំង

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បញ្ជាក់ថា អង់គ្លេសគ្រោងបិទខ្ទប់ប្រទេសជាលើកទី២ ខណៈដែលហាងលក់ស្រា ក្លឹបកំសាន្ត ភោជ នីយដ្ឋាន និងកន្លែងបដិសណ្ឋារកិច្ចផ្សេងៗទៀតនៅទូទាំងប្រទេស ក៏នឹងត្រូវបង្ខំឱ្យបិទទ្វារគិតចាប់ពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ដើម្បីទប់ស្កាត់រលកទី២នៃការចម្លងវីរុស COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ជាមួយនឹងករណីឆ្លងប្រចាំថ្ងៃក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភាមកនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ាត ហ៊ែនខុក បានបញ្ជាក់ថា ការរឹតត្បិតជាទូទៅអាចនឹងត្រូវបានដាក់ឱ្យអនុវត្តឡើងវិញ ក្នុងនោះរួមមាន៖ ការកំណត់កម្រិតការប្រមូលផ្តុំគ្នាត្រឹមតែមនុស្ស៦នាក់ ហើយអ្នកដែលលមិនគោរពបទបញ្ជានេះអាចនឹងត្រូវពិន័យជាប្រាក់១ម៉ឺន២ពាន់ដុល្លារ ។ ច្បាប់ថ្មីនេះ តម្រូវឱ្យធ្វើចត្តាឡីស័ក បើសិនមាននរណាម្នាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមាន COVID-19 ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២៨ ខែកញ្ញានេះតទៅ។
សូមរំលឹកថា អាជ្ញាធរអង់គ្លេសបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣ពាន់៨៩៩ នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន៤ពាន់២២២នាក់កាលពីថ្ងៃសៅរ៍ ដែលបង្កការព្រួយបារម្ភខ្លាំងឡើងថា អង់គ្លេសអាចនឹងមានករណីឆ្លងច្រើនឡើងវិញដូចប្រទេសអេស្ប៉ាញ និងបារាំង ដែលកំពុងជួបរលកទី២នៃផ្ទុះជម្ងឺ COVID-19៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។