អង្គការសហប្រជាជាតិ ឈានចូលអាយុកាលទី៧៥ ដោយក្តីបារម្ភ

សប្តាហ៍នៃមហាសន្និបាទអង្គការសហប្រជាជាតិ លើកទី៧៥ ក៏ជាពេលវេលានៃខួបលើកទី៧៥ថ្ងៃបង្កើតអង្គការសហប្រជាជាតិ ថ្ងៃទី២១ខែកញ្ញា។ រយៈពេល៧៥ឆ្នាំកន្លងក ប្រទេសជាសមាជិក៩៣ប្រទេស ហាក់បីដូចជាមិនបានសាមគ្គីគ្នាល្អនោះឡើយ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ពិភពលោក ដែលមានដូចជា បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត់ អំពើហិង្សា …។
សប្តាហ៍នៃមហាសន្និបាទ អង្គការសហប្រជាជាតិលើកទី៧៥ ឆ្នាំនេះ ខុសប្លែកពីរាល់ឆ្នាំគឺប្រជុំអនឡាញធំបំផុត មិនធ្លាប់មាន ដោយសារតែការឆ្លងរាលដាលកូវីដ១៩ ។ នៅក្នុងមហាសន្និបាតលើកនេះ មេដឹកនាំជុំវិញពិភពលោក នឹងផ្ញើឃ្លីបវីដេអូស្តីពីសុន្ទរកថារបស់ថ្នាក់ដឹកនាំប្រទេសនិមួយៗ ជំនួសដល់ការថ្លែងនៅទីស្នាក់ការអង្គការសហប្រជាជាតិ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនពេលបើកកិច្ចប្រជុំអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានប្រកាសថា វត្តមានរបស់វីរុសកូវីដ១៩ រាលដាលនៅជុំវិញពិភពលោក គឺជាសញ្ញានៃភាពទន់ខ្សោយក្នុងទំនាក់ទំនង សាមគ្គីគ្នារបស់ពិភពលោក ។ លោកAntonio Guterres បានអំពាវនាវដល់ប្រទេសទាំងអស់រួមសាមគ្គីគ្នាទប់ស្កាត់សត្រូវរួមរបស់ពិភពលោក។
លោកAntonio Guterres បន្តទៀតថា«ក្នុងឱកាសខួបគម្រោង ៧៥ឆ្នាំថ្ងៃបង្កើតអង្គការសហប្រជាជាតិ មនុស្សជាតិបានប្រឈមមុខដូចកាលពីឆ្នាំ១៩៤៥។ នៅពេលនេះយើងចាំបាច់ត្រូវតែសាមគ្គីឆ្លងផុតរាល់ឧប្បសគ្គទាំងអស់» ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។