អាគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​មួយទៀត លេច​រូបរាង​នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​គម្រោង​សាងសង់​អាគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ដឹកនាំ​ការសាងសង់​អាគារ ដោយឡែក​ម៉ា​សុ​ី​ន​ពិនិត្យ​វិភាគ និង​បរិក្ខារ​បំពាក់​ផ្សេងៗ គឺ​ទទួល​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចិន និង​អង្គការ Global Fund តាមរយៈ​ក្រសួងសុខាភិបាល​កម្ពុជា​។

​ក្រោយ​ការ​ការសាងសង់​អាគារ​មន្ទីរពិសោធន៍​នេះ​រួចរាល់​ជា​ស្ថាពរ នឹង​ជួយ​សម្រួល​ក្នុងការ​ពិនិត្យ វិភាគ​ជំងឺ​ទូទៅ ពិសេស​ជំងឺឆ្លង​ដូចជា​ជំងឺ​កូ​វីដ​-១៩ ជាដើម​។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅក្នុង​ខេត្ត​ព្រះសីហនុ អាច​ទទួលបាន​សេវា​ពិនិត្យ​វិភាគ​ជំងឺ​ផ្សេងៗ​នៅទីនេះ​តែម្តង​ដោយ​មិនចាំបាច់​ចំណាយពេល​យកទៅ​វិភាគ​នៅ​រាជធានី​ភ្នំពេញ​ដូច​មុន​ទៀតឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close