លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឡើងជាស្នងការនគរបាលខេត្តបាត់ដំបងថ្មី

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្លាស់ប្ដូរស្នងការនគរបាលខេត្តបាត់ដំបង ដោយលោកឧត្តមសេនីយ៍ត្រី សាត់ គឹមសាន ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ តាមមន្ទីរជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ ហើយលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ត្រូវឡើងជាស្នងការជំនួសវិញ ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានមានប្រសាសន៍ផ្តាំផ្ញើរផ្តល់អនុសាសន៍ អោយលោកស្នងការឡើងថ្មីមានការទទួលខុសត្រូវ រាល់ការងារចំពោះមុខ តាមតួនាទីភារកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។