នាយករដ្ឋមន្ត្រីថ្មីជប៉ុន នៅតែបន្តនយោបាយ បង្កើនឥទ្ធិពលយោធារបស់អតីតនាយករដ្ឋមន្ត្រីអាបេ

ជប៉ុន៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ បានកាន់តំណែងដឹកនាំជប៉ុនរយៈពេល៨ឆ្នាំកន្លងមក ដោយលោកបានកែទម្រង់វិស័យយោធា កាន់តែប្រសើរឡើង។ នៅពេលនេះនាយករដ្ឋមន្ត្រីថ្មី ក៏បានបន្តនយោបាយពង្រឹងវិស័យយោធាដដែល ក្នុងពេលដែលពិភពលោក ប្រឈមនិហានិភ័យវិវាទកាន់តែខ្ពស់។

ក្រសួងការពារជាតិ ជប៉ុន នឹងលើកសំណើរមូលនិធិសម្រាប់ការពារជាតិជាង៥,៤ ពាន់ ពាន់លានយេន ក្នុងដំណាក់កាលឆ្នាំ២០២១។ ជាមួយគ្នាននោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោកYoshihide Suga ក៏បានសន្យាថា នឹងបន្តគោលនយោបាយរបស់ អតីតនាយករដ្ឋមន្ត្រី អាបេ ក្នុងការពង្រឹង វិស័យការពារជាតិ។
ប្រាក់ចំណាយសម្រាប់ការពារជាតិ របស់ជប៉ុនបានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំហើយនេះជាឆ្នាំទី៧ហើយដែលជប៉ុនបង្កើនប្រាក់ចំណាយ ។ ប្រាក់ការពារជាតិ ក្នុងឆ្នាំ២០២០មាន ៥,៣១ពាន់ពាន់លានយែន ហើយត្រូវបញ្ចប់នៅខែមីនាឆ្នាំ២០២១។
លោក Suga ជាអ្នកឡើងគម្រោងនយោបាយនានា ក្រោមការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីអាបេ រយៈពេល៨ឆ្នាំកន្លងមក។ នៅពេលនេះ លោកបានឡើងកាន់តំណែងដឹកនាំវិញម្តង ក្រោយការបោះឆ្នោតជ្រើសរើស ពីគណក្សកាន់អំណាច។ លោកបានប្រកាស សន្យាបន្តនយោបាយរបស់លោកអាបេ គឺពង្រីកនិងពង្រឹង វិស័យការបរទេស និងការពារជាតិ កាន់តែប្រសើរ។
តាមសារព័ត៌មានJapan Times បានផ្សាយថា ក្រសួងការពារជាតិ នឹងស្នើប្រាក់ចំណាយខាងលើនៅចុងខែកញ្ញានេះ ដើម្បីឲ្យសភាពិភាក្សានិងអនុម័ត ។ ជាមួយគ្នានេះក្រសួងការពារជាតិមានគម្រោងផ្លាស់ប្តូរយន្តហោះចម្បាំងប្រភេទចាស់ៗមួយចំនួន ចំនួនវិញនៅប្រភេទថ្មី ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។