ឃាត់ខ្លួន​យុវជន​៤​នាក់ ដកហូត​គ្រឿងញៀន​៩​កញ្ចប់ នៅ​ស្រុក​ពួក​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ ២០២០ នគរបាល​ស្រុក​ពួក បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​លំនៅដ្ឋាន ស្ថិតនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​។​

​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ កែវ សោភា ហៅ​ពេជ្រ ភេទ​ប្រុស​, ឈ្មោះ ម៉ៃ វីរៈ ហៅ​ចើ​ត ភេទ​ប្រុស​, ឈ្មោះ មុត សុ​មករា ហៅ​ប្រុស ភេទ​ប្រុស និង​ឈ្មោះ ម៉ី ពន្លឺ ភេទ​ប្រុស​។​

​រីឯ​វត្ថុតាង​ដកហូត​បាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៩​កញ្ចប់ សំភារៈ​វេច​ខ្ចប់ និង​ឧ​បករ​ណ៏​ប្រើប្រាស់​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន ៦​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ នឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close