ឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតគ្រឿងញៀនជិត ៥គីឡូក្រាម និងហេរ៉ូអ៊ីន ១៤ដុំ

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួបានរួមនឹងគ្រឿងញៀនជាច្រើនគីឡូក្រាម នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខុនដូមួយកន្លែង នៅមុខកោះពេជ្រ។

សមត្ថកិច្ច បានឱ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាកLexus GS 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-7669 មានអ្នករួមដំណើរ៣នាក់ ដែលព្យាយាមបើកគេចទៅចតជិតនឹងខុនដូមួយកន្លែង រួចក៏រត់គេចខ្លួនបាត់ស្រមោល ដោយទម្លាក់នូវកាតាបយួរដៃចំនួន២ ផ្ទុកទៅដោយគ្រឿងញៀន ប្រភេទកេតាមីនជិត ៥គីឡូក្រាម។
ក្រោយមកសមត្ថកិច្ច បានបន្តទៅឆែកឆេរបន្ទប់ជនសង្ស័យ នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅក្នុងបរិវេណកោះពេជ្រ បានឃើញបុរសជនជាតិចិនម្នាក់ យួរថង់ពណ៌ប្រផេះ ទើបឃាត់ខ្លួនឆែរឆេររកឃើញគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីនចំនួន ១៤ដុំបន្ថែមទៀត នៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។