តុលាការ ផ្ដន្ទាទោស​ឪពុក​ដែល​វាយ​កូនស្រី នៅ​ក្រុង​បាវិត ដាក់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​

ស្វាយរៀង​៖ បុរស​ម្នាក់ ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​បង្កើត នៅ​ក្រុង​បាវិត ពេលនេះ សាលាដំបូង​ខេត្ដ​ស្វាយរៀង បាន​កាត់ទោស​សម្រេច​ដាក់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​។

​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​ថា ករណីនេះ តុលាការ​បាន​កាត់ទោស​ជនសង្ស័យ​ជា​ឪពុក​ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​បង្កើត ដោយ​ដាក់​ឲ្យ​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​។​

​សូម​រំលឹកថា ស្ដ្រី​ម្នាក់ ត្រូវបាន​ឪពុក​បង្កើត​ប្រើប្រាស់​អំពើហិង្សា​ដាក់​យ៉ាងដំណំ ហើយ​ត្រូវគេ​ថត​វីដេអូ​បាន ចែកចាយ​នៅតាម​បណ្ដាញ​សង្គម​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ទើប​ជនដៃដល់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្រោយ​ឃើញ​វីដេអូ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close