ពលរដ្ឋជាង ៣០០គ្រួសារ ក្នុងតំបន់អង្គរ ត្រូវបានអាជ្ញាធរ ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការសាងសង់លំនៅដ្ឋាន

ខេត្តសៀមរាប៖ តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
លំនៅដ្ឋានទាំង៣០៩គ្រួសារ រួមមាន នៅក្រុងសៀមរាបចំនួន៨១គ្រួសារ ស្រុកប្រាសាទបាគង ចំនួន៧២គ្រួសារ ស្រុកបន្ទាយស្រីចំនួន ៧០គ្រួសារ ស្រុកអង្គរធំ ចំនួន៤៦គ្រួសារ និងស្រុកពួក ចំនួន៤០ គ្រួសារ។
សូមបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យជាប្រចាំ ដើម្បីសម្រប សម្រួលករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វ ផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីនិងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។