កូ​វីដ​១៩ ឆ្លង​ជាង ៣២​លាន​នាក់​ហើយ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ៣២​លាន​៨​ម៉ឺន​១​ពាន់​៧១២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន ៩៨​ម៉ឺន​១​ពាន់​១៩២​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន ២៣​លាន​៦៥​ម៉ឺន​៧​ពាន់​១៩៨​នាក់ នៅ​ទូទាំង​សកលលោក​។ នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។​

​ខាងក្រោម​នេះ ជា​បណ្តា​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ ដោយសារ​កូ​វីដ​១៩៖
​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន ៧​លាន​១៣​ម៉ឺន​៨​ពាន់​៦៧២​នាក់ ក្នុងនោះ​ស្លាប់ ២០​ម៉ឺន​៦​ពាន់​៥៥៥​នាក់ និង​ជាសះស្បើយ ៤​លាន​៣៨​ម៉ឺន​៧​ពាន់​១១៥​នាក់​។
​ទី​២) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៥​លាន​៧៣​ម៉ឺន​១៨៤​នាក់ ក្នុងនោះ​ស្លាប់ ៩​ម៉ឺន​១​ពាន់​១៧៣​នាក់ និង​ជាសះស្បើយ ៤​លាន​៦៧​ម៉ឺន​១​ពាន់​៨៥០​នាក់​។​
​ទី​៣) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៤​លាន​៦២​ម៉ឺន​៧​ពាន់​៧៨០​នាក់ ក្នុងនោះ​ស្លាប់ ១៣​ម៉ឺន​៩​ពាន់​៦៥​នាក់ និង​ជាសះស្បើយ ៣​លាន​៩៩​ម៉ឺន​២​ពាន់​៨៨៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close