លោកត្រាំ និងពូទីន ត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពដូចគ្នា

កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា តំណាងរាស្ត្រប្រទេសន័រវេយលោកChristian Tibring-Gedde បានស្នើទៅកាន់គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាព ដាក់បញ្ជូនបេក្ខភាពប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ សម្រាប់ពាន់រង្វាន់ដ៏សំខាន់មួយនេះ។ ក្រោយមកប៉ុន្មានថ្ងៃ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏ត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០២១។

សារព័ត៌មានRIA NOVOSTI នៅថ្ងៃទី២៤ខែកញ្ញា បានផ្សាយថា សំណើររបស់លោកSergei Komkov ស្នើរទៅកាន់គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាព ជ្រើសរើសលោកពូទីនជាបេក្ខភាពពានរង្វាន់ណូប៊ែលសន្តិភាពក្នុងឆ្នាំ២០២១។ សំណើរនោះត្រូវបានគណៈកម្ម ពានរង្វាន់ណូប៊ែលអន្តរជាតិយលព្រម។
សាស្ត្រាចារ្យអក្សរសាស្ត្រ រុស្ស៊ី លោកSergei Komkov បានលើកឡើងថា«ថ្ងៃនេះ ជាលើកទីមួយហើយដែលខ្ញុំស្នើរ ផ្តល់ពានរង្វាន់ណូបែលសន្តិភាពសម្រាប់ប្រធានាធិបតីពូទីន សម្រាប់ពាន់រង្វាន់ឆ្នាំ២០២១។ ពាន់រង្វាន់ណូបែលនិងត្រូវបានប្រកាសជាផ្លូវការ នៅបេក្ខភាពសម្រាប់ពានរង្វាន់ឆ្នាំ២០២១នៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២១។
តាមពាក្យបណ្តាំរបស់លោក Alfred Nobel ជនជាតិស៊ុយអែតពាន់រង្វាន់ ណូប៊ែលសន្តិភាពនឹងត្រូវផ្តល់ជូន បុគ្គល ឬ ក្រុម ដែលមានសកម្មភាពសម្រាប់សន្តិភាព តំបន់និងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។