ត្រសេះបៃតងក្បាលខ្មៅ តើបក្សីប្រភេទនេះ ចូលចិត្តរស់នៅតំបន់ណា?
ត្រសេះបៃតងក្បាលខ្មៅ Black-headed Woodpecker ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ព្រៃ ហើយមានវត្តមាន ពេញមួយឆ្នាំ។ បក្សីត្រសេះបៃតងក្បាលខ្មៅឈ្មោល មានក្បាលនិងកញ្ចឹងកពណ៌ខ្មៅ បន្ទូលក្បាលនិងចុងខ្នងពណ៌ក្រហម បំពង់ក និងទ្រូងពណ៌លឿង។
ចំណែកឯបក្សីញីវិញ មានបន្ទូលក្បាលខ្មៅសុទ្ធ។ បក្សីប្រភេទនេះរស់នៅតាមព្រៃរបោះ និងព្រៃស្រល់។ ការបន្តពូជបក្សីត្រសេះបៃតងក្បាលខ្មៅ គឺចាប់ពីខែកុម្ភៈ រហូតដល់ខែមិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។