ក្រុមរាជានិយមថៃ ធ្វើបាតុកម្មប្រឆាំង នឹងបាតុកម្មទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញ និងកែប្រែរដ្ឋធម្មនុញ្ញ

ថៃ៖ ក្រុមគាំទ្ររាជានិយមរាប់រយនាក់បានដើរជាក្បួនព្យុះហយាត្រាទៅកាន់រដ្ឋសភាជាតិ នៃប្រទេសថៃ កាលពីម្សិលមិញ ដើម្បីសម្តែងនូវការប្រឆាំងនឹងក្រុមបាតុករប្រឆាំងរាជរដ្ឋាភិបាល ដែលតែងតែទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ខណៈដែលសភាជាតិបានប្រជុំពិចារណាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។
ការប្រជុំពិសេសរបស់រដ្ឋសភានេះបានកើនឡើង ក្រោយពេលជិត២ខែមានបាតុកម្មតវ៉ាពីសំណាក់សកម្មជនរាប់ម៉ឺននាក់ ប្រឆាំងនឹងរាជរដ្ឋាភិបាល ជាពិសេស ទើបកើតមានជាថ្មី កាលពីចុងសប្តាហ៍ មានចម្លោះពី៣ទៅ៥ម៉ឺននាក់ចូលរួម។ ក្រុមទាំងនោះទាមទារឲ្យផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដោយពួកគេចោទថា រដ្ឋធម្មនុញ្ញសព្វថ្ងៃគឺជាខែលធានាតំណែងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំយោធា។
រដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ត្រូវបានរៀបចំដោយគណៈកម្មការគាំទ្រពីយោធានិងបានជាប់ការបោះឆ្នោតប្រជាមតិ កាលពីឆ្នាំ២០១៦ ដែលក្នុងនោះ រាល់យុទ្ធនាការជំទាស់ត្រូវបានហាមប្រាម ហើយលោក ប្រាយុទ្ធ ក៏បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីតែម្តង កាលពីឆ្នាំមុន៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។