បេក្ខភាពពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ មានបេក្ខភាពក្រុមគ្រូពេទ្យគុយបាផងដែរ

ក្រៅពីបុគ្គលល្បីៗជាច្រើនដូចជា ប្រធាធាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ី លោកពូទីន … ក៏នៅមានក្រុម អង្គការ ក្រៅរដ្ឋាភិបាលជាច្រើន ដែលមានស្នាដៃ ក្នុងការជួយរក្សាសន្តិសុខសណ្តាប់ធ្នាប់ សន្តិភាពនៅលើពិភពលោក។ ក្រុមដែលជាបេក្ខភាពពាន់រង្វាន់ណូបែលគួឲ្យចាប់អារម្មណ៍បំផុត គឺក្រុមគ្រូពេទ្យគុយបា ដែលបានខិតខំជួយដល់ប្រទេសជាច្រើនក្នុងវិស័យសុខាភីបាល។

គណៈកម្មការសន្តិភាពពិភពលោក (WPC) បានបានស្នើរបេក្ខភាពពាន់រង្វាន់ណូប៊ែលសន្តិភាព ដល់ក្រុមគ្រូពេទ្យរបស់គុយបា មានឈ្មោះថា”Henry Reeve” សម្រាប់ពាន់រង្វាន់ណូប៊ែលសន្តិភាព ឆ្នាំ២០២០ ដោយសារតែក្រុមគ្រូពេទ្យខាងលើខិតខំទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ។ នៅក្នុងសារលិខិតផ្ញើទៅកាន់គណៈកម្មការពានរង្វាន់ណូប៊ែលសន្តិភាព នៅប្រទេស ន័រវេយ ។ លិខិតរបស់(WPC) បានបញ្ជាក់យ៉ាងច្បស់ថា ក្រុមគ្រូពេទ្យគុយបាន បានខិតខំទប់ស្កាត់កូវីដ១៩ ជួយដល់មនុស្សជាច្រើនរួចផុតពីក្តីស្លាប់ដោយកូវីដ១៩ ។
តាមការលើកឡើងរបស់(WPC)បានបញ្ជាក់ថយ៉ាងច្បាស់ថា«យើង បានត្រួតពិនិត្យ និងវាយតម្លៃយ៉ាងច្បាស់ពីក្រុមគ្រូពេទ្យគុយបា បានខិតខំជួយព្យាបាលអ្នកជំងឺតាំងពីមុនពេលកវីដ១៩ផ្ទុះឡើងមកម៉េះ្ល។ អង្គការក្រៅរដ្ឋាភិបាល ដែលមានសាខាធ្វើសកម្មភាព នៅជាង១០០ប្រទេសជុំវិញពិភពលោក។ ក្រុមគ្រូពេទ្យ “Henry Reeve”របស់គុយបា មិនត្រឹមតែធ្វើសកម្មភាព ក្នុងពេលផ្ទុះកូវីដ១៩ នោះឡើយ គឺបានធ្វើសកម្មភាពតាំងពីជាង៦ទស្សវត្សរ៍កន្លងមក»។
សូមបញ្ចាក់ថា គុយបា គឺជាប្រទេសដែល បញ្ជូនគ្រូពេទ្យ ទៅធ្វើការនៅក្រៅប្រទេសច្រើនជាងគេបំផុតលើពិភពលោក ។ បច្ចុប្បន្នក្រុមគ្រូពេទ្យ”Henry Reeve”មានអ្នកជំនាញ ៣៧០០នាក់បែងចែកជា៤៦ក្រុមជួយដល់ ៣៩ប្រទេសជុំវិញពិភពលោកទប់ស្កាត់ការឆ្លងកូវីដ១៩។ ក្រុមគ្រូពេទ្យខាងលើ ធ្លាប់បានចូលរួម ក្នុងសកម្មភាព ជួយសង្គ្រោះក្នុង ហេតុការណ៍ មានដូចជា គ្រោះទឹកជំនន់១៦ លើក ព្យុះ៨លើក រញ្ជួយដី៨លើក និង ជំងឺឆ្លងនៅលើពិភពលោក៤លើកកន្លងមក។ ទាំងនោះហើយទើបក្រុមគ្រូពេទ្យ”Henry Reeve”សមទទួលបានពាន់រង្វាន់ណូប៊ែលសន្តិភាព៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។