អាសូរណាស់! ក្មេងស្រី២នាក់ ចុះទៅលេងទឹកលូចុងភូមិ បណ្តាលឲ្យលង់ស្លាប់

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក្មេងស្រីចំនួន ២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា បាននាំគ្នាទៅងូតទឹកលេងនៅចំណុចលូទឹកមួយកន្លែង ចុងភូមិ បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ មានឈ្មោះ ភាព ចំណាន ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស និងឈ្មោះ វ៉ាង សុខវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស, ទាំង០២នាក់ រស់នៅភូមិកើយហេតុ។
ប្រភពថា មុនពេលកើតហេតុកុមារីរងគ្រោះទាំង២នាក់ បាននាំគ្នាមកងូត ទឹកហូរលេងនៅចំណុចលូទឹកចុងភូមិមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំតាគង់ ខណៈពេលដែលទឹកកំពុងជន់ឡើង ហើយមានក្មេងៗបានមកងូតទឹកលេង ទើបបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។