ទំនាស់សម្តីគ្នា រឿងចាក់បទចម្រៀង ទាញចានថ្មវាយប្រ៉ាវ រងរបួសធ្ងន់ម្នាក់

ខេត្តកំពត៖ កាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា(វាយនឹងចានថ្ម) នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះឈ្មោះ ទិត រ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ ក្រោមក្លៀកឆ្វេង១ កន្លែង កឆ្វេង១កន្លែង និងស្មាឆ្វេង១កន្លែង។
រីឯជនសង្ស័យឈ្មោះ ឡុង វាសនា ហៅយ៉ាត់ ភេទប្រុស អាយុ២៦ឆ្មាំ នៅជាមួយគ្នា បានយកចានថ្មអុកក្បាលជនរងគ្រោះ បែកចាន យកអំបែងចានទៅប្រតាយប្រតប់លើជនរងគ្រោះបណ្តាលអោយរងរបួស។ មូលហេតុ ស្រវឹងស្រា ដណ្តើមគ្នាបើកទូរស័ព្ទ ស្តាប់បទចំរៀងទាស់ពាក្យសំដីគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។