បង្ក្រាបជនជួញដូរគ្រឿងញៀន ២នាក់ ដកហូតថ្នាំញៀន២០០ក្រាម នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ២នាក់ ដែលដ៏សកម្មលួចលក់ថ្នាំញៀនជិត ២០០ក្រាម ត្រូវនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នៅ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនសង្ស័យខាងលើ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម មានឈ្មោះ សួរ ជានុន ហៅខួច ភេទ ប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ យ៉ាន់ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ រីឯវត្ថុតាង នគរបាលជំនាញ ដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន២ថង់តូច មានទម្ងន់១៧១,១២ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង និងកូនថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញក សាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់បន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។