ក្រុមចោរប្លន់​ម៉ូតូ​ដ៏​សកម្ម ១២​នាក់ ត្រូវបាន​ចាប់ខ្លួន

​ភ្នំពេញ​៖ ក្រុម​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ប្រើប្រាស់​អាវុធខ្លី​បាញ់​ប្លន់​យក​ម៉ូតូ ធាក់​ប្លន់​យក​ម៉ូតូ ចុះ​វ៉ៃ​ប្លន់​យក​ម៉ូតូ នៅ​ផ្លូវ​ចូល​វត្ត​ជន្លង់ម្លូរ ភ្លើង​ឆេះ​រទេះ និង​នៅលើ​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ផ្សារ​អង្គតាសោម​មក​ភ្នំពេញ និង​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ខេត្តកំពង់ស្ពឺ មក​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​កំបូល ឃាត់ខ្លួន​ចំនួន​១២​នាក់​។​

​ជនសង្ស័យ​ទាំង ១២​នាក់​នោះ ទី​១-​ឈ្មោះ ឌី សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ​ទី​២-​ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៣-​ឈ្មោះ ទន់ សុភា​រិ​ទ្ធ ហៅ អ៊ូ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៤-​ឈ្មោះ ឡុង បញ្ញា ហៅ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៥-​ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៦-​ឈ្មោះ តារា វី ហៅ​វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៧-​ឈ្មោះ ឡេង គឹម​លុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៨-​ឈ្មោះ សាវុធ ពិសី ហៅ សី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៩-​ឈ្មោះ ណ​យ សុផាន់ ហៅ ប៉ាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​១០-​ឈ្មោះ នួន សំណាង ហៅ​អេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​១១-​ឈ្មោះ ជុន សុជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ​និង​ទី​១២-​ឈ្មោះ ឡុង វណ្ណ​ដេវីត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close