លោក ត្រាំ មិនបានបង់ពន្ធលើប្រាក់ចំណូល រយៈពេល១០ឆ្នាំ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង់ពន្ធសហព័ន្ធត្រឹមតែ៧៥០ ដុល្លារក្នុងឆ្នាំ២០១៦ ជាឆ្នាំដែលលោកបានឈ្នះការបោះឆ្នោត នេះបើតាមការដកស្រង់ទិន្នន័យពន្ធប្រាក់ចំណូលជាង២០ឆ្នាំមកនេះ ចេញផ្សាយដោយកាសែត New York Times នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ប្រភពខាងលើនេះបានឱ្យដឹងទៀតថា លោក ដូណាល់ ត្រាំ បានបង់ពន្ធត្រឹមតែ៧៥០ដុល្លារក្នុងឆ្នាំដំបូងរបស់គាត់នៅសេតវិមាន ហើយគាត់មិនបានបង់ពន្ធលើប្រាក់ចំណូល១០ឆ្នាំក្នុងចំណោម១៥ឆ្នាំមុននេះ ពីព្រោះគាត់បានរាយការណ៍ថាបានខាតបង់ប្រាក់ចំណេញដែលគាត់រកបាន។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសច្រានចោលចំពោះរបាយការណ៍ខាងលើនេះថា ជាព័ត៌មានក្លែងក្លាយទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។