Apple ផ្ដល់សិទ្ធិចែកចាយផលិតផលផ្លូវការនៅកម្ពុជា ថ្មីបន្ថែមទៀត
ក្រុមហ៊ុនយក្សអេឡិចត្រូនិកអាមេរិកមួយនេះ បានផ្ដល់សិទ្ធិចែកចាយផលិតផលស្របច្បាប់ (Authorized Distributor) ដល់ក្រុមហ៊ុនមួយនៅកម្ពុជាហើយ។ ក្រុមហ៊ុន Falcon Tech Co., Ltd ទើបទទួលបានសិទ្ធិចែកចាយផលិតផលចេញពីរោងចក្រផ្ទាល់ Apple គ្រប់ប្រភេទនៅទូទាំងកម្ពុជា ដូចជា iPhone, iPad, Apple Watch, MacBook, iMac និងគ្រឿង Accessories ផ្សេងៗទៀត ភ្ជាប់ជាមួយនឹងការធានាពេញលេញដូចពិភពលោកដែរ។ ឯតម្លៃវិញ គឺដូចស្តង់ដារអន្តរជាតិ។
យើងមានមោទនភាពមែនទែនដែលអាចនាំចូលផលិតផល Apple មកកាន់ទីផ្សារកម្ពុជា ដើម្បីចែកចាយផលិតផលហ្ស៊ីនពីរោងចក្រ Apple ដល់អ្នកលក់រាយ និងអតិថិជនកម្ពុជា”។ នេះបើយោងតាមលោក Jim នាយកក្រុមហ៊ុន Falcon Tech ដែលផ្ដល់បទសម្ភាសន៍ដល់ Sabay។
ថ្នាក់ដឹកនាំជនជាតិបរទេសរូបនេះបន្តថា ក្រុមហ៊ុនលោកប្រើពេលប្រមាណជាងមួយឆ្នាំ ដើម្បីចរចាជាមួយ Apple ទម្រាំបានសិទ្ធិចែកចាយស្របច្បាប់នៅកម្ពុជា ដោយត្រូវគោរពតាមគោលការណ៍យ៉ាងតឹងរឹងរបស់ក្រុមហ៊ុន Apple។
ជាតំណាងចែកចាយផលិតផល Apple ផ្លូវការដំបូងគេនៅកម្ពុជា Falcon Tech នឹងផ្ដល់ផលិតផលគុណភាពខ្ពស់ចេញពីរោងចក្រ (All in one box) ព្រមជាមួយការធានាត្រឹមត្រូវស្តង់ដារអន្តរជាតិ។
សូមបញ្ជាក់ថា កន្លងមកមានក្រុមហ៊ុនពីរបានចែកចាយផលិតផល Apple មានដូចជា Ione និងក្រុមហ៊ុនទូរស័ព្ទចល័ត Smart ក៏បានយកផលិតផលនេះមកលក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។