រឿងកម្រជួបនៅឧបទ្វីបកូរ៉េ គឺការសំទោសពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

កាលពីថ្ងៃទី២៧ខែកញ្ញា កូរ៉េខាងជើង បានប្រកាស ចូលរួមស្វែងរកសាកសព មន្ត្រីកូរ៉េខាងត្បូង ដែលត្រូវ ទាហានកូរ៉េខាងជើង បាញ់ឲ្យធ្លាក់ទឹកនៅតំបន់សមុទ្រ ព្រំដែនប្រទេសទាំងពីរ ។ សកម្មភាពនោះត្រូវបានគេវាយតម្លៃថា និងធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្ន។ ផ្ទុយទៅវិញទីក្រុងសេអ៊ូលបានស្នើដល់កូរ៉េខាងជើងចួលរួមបើកការស្រាវជ្រាវ។

កន្លងមកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសុំទោសដល់កូរ៉េខាងត្បូង ដែលជារឿងមិនធ្លាប់កើនមានឡើយពីមុនមក ទាំងនោះជាសញ្ញាវិជ្ជមាន សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ។
សកម្មភាពស្វែងរកមន្ត្រីបាត់ខ្លួននៅតែបន្ត ហើយកម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងត្បូង បានបញ្ជូននាវាដល់ទៅ ៣៩គ្រឿង ស្វែងរកសាសពមន្ត្រីគ្រប់គ្រងដែនសមុទ្រនិង នេសាទ ដែលត្រូវទាហានកូរ៉េខាងជើង បាញ់សម្លាប់ ធ្លាក់ចូលទឹកសមុទ្រ។
ក្រៅពីនាវាទាំង៣៩គ្រឿងនៅមាន យន្តហោះ៦គ្រឿងផដែរ បានស្វែងរក នៅតាមតំបន់សមុទ្រជិតព្រំដែនមានវិវាទ ជាទីកន្លែងដែល មន្ត្រីវ័យ៤៧ឆ្នាំបាត់ខ្លួនកាលពីថ្ងៃទី២១ខែកញ្ញា។
ភាគីកូរ៉េខាងជើង បានស្នើដល់កូរ៉េខាងត្បូង ឲ្យបញ្ចប់សកម្មភាពស្វែងរក ដោយបញ្ចាក់ថា ការស្វែងរកបានចូលដល់ដែនសមុទ្ររបស់កូរ៉េខាងត្បូង។ សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៧ខែកញ្ញាបានផ្សាយដកស្រង់សំដីមន្ត្រីកូរ៉េខាងជើងបានបញ្ចាក់ថា«យើងនឹងមិនលើកលែងរាលសកម្មភាព ឈ្លានពានទឹកដី ពីកូរ៉េខាងជើងនោះឡើយ ។
ជាមួយគ្នានោះយើងបានព្រមានដល់កូរ៉េខាងត្បូង ឈប់ បំពានចូលដែនសមុទ្រកូរ៉េខាងជើង»។ កន្លងកទីក្រុងសេអ៊ូលបានចោទប្រកាន់ទាហានកូរ៉េខាងជើងបាញ់សម្លាប់ ហើយដុតសាកសពនៅថ្ងៃទី២២ខែកញ្ញា ។ ប៉ុន្តែភាគីកូរ៉េខាងជើងបានប្រកាសថា ទាហានពិតជាបានបាញ់អ្នកចូលទឹកដីរបស់ខ្លួនខុសច្បាប់ ប៉ុន្តែមិនបានដុតសាកសពនោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។