ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិអ្នកដទៃ នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋ នៅក្នុងសង្កាត់ស្មាច់មានជ័យ។

សមត្ថកិច្ចក្រុង បានអោយដឹងថា ជនសង្ស័យខាងលើ ទី១.ឈ្មោះ ជ័យ តុលា (ហៅអាខ្លា) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ) និងឈ្មោះ ខន សាលីម (ហៅអាតួ) អ្នកទាំង២នេះ មានទីលំនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំណែកវត្ថុតាងដកហូតបាន ចិញ្ចៀន១វង្ស ខ្សែដៃ២ខ្សែ ទូរស័ព្ទ៣គ្រឿង កាបូបស្ពាយចំនួន៣ និងកាបូបដៃមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចាត់ការតាមនិតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។