បរិវេណមុខប្រាសាទអង្គរវត្ត បានប្រែមុខមាត់ថ្មី ក្រោយមានការអភិវឌ្ឍជាបន្តបន្ទាប់

ខេត្តសៀមរាប៖ បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ដោយលោកអ្នកអាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាប្រាសាទអង្គរវត្ត ក្រោយពីតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។
សូមអញ្ជើញទស្សនា ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលបានរៀបចំសួនច្បារ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។