ក្រុមហ៊ុន​ធំៗ​៥ បើកឱកាស​ការងារ​ថ្មី​ជាង ៨០០​កន្លែង សម្រាប់​យុវជន​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​៥ ដោយបាន​នាំយក​ឱកាស​ការងារ​ជាង ៨០០​កន្លែង ក្នុង​មុខតំណែង​ជាច្រើន មក​ផ្តល់ជូន​សិស្ស​\​និស្សិត យុវជន អ្នកស្វែងរក​ការងារ នៅក្នុង​កម្មវិធី «​វេទិកា​ការងារ​ប្រចាំ​ខែកញ្ញា​។​

​ក្រុមហ៊ុន​ធំៗ​ទាំង​៥ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ ដើម្បី​ជ្រើសរើស​បុគ្គលិក​នោះ រួមមាន​៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា​, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​។​

​គួរ​បញ្ជាក់ថា កម្មវិធី «​វេទិកា​ការងារ​» គឺជា​ផ្នែក​មួយ​នៃ​យន្តការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ផ្ដល់ឱកាស​ដ​ល់​សាធារណៈជន​ទូទៅ ជាពិសេស​យុវជន​ដែល​ចង់​ស្វែង​ការងារ​ធ្វើ អ្នកស្វែងរក​កន្លែង​ក​ម្មសិ​ក្សា ឬ​អ្នក​ចង់​ផ្លាស់ប្តូរ​ការងារ អាច​ទទួលបាន កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​នៅ​មួយកន្លែង​។​

​ការរៀបចំ​កម្មវិធី​នេះ ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការណ៍​បង្ការ​អនាម័យ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close