ជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯង រងរបួសធ្ងន់ស្រាល ២នាក់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ មនុស្សចំនួន ២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯង នៅព្រឹកថ្ងៃទី២៩ កញ្ជា នេះ តាមផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកsmash ពាក់ស្លាកលេខ ភ្នំពេញ1AC -3337 ទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ ក៏ជ្រុលធ្លាក់ផ្លូវដួល បណ្តាលឲ្យរងរបួសតែម្តង។
ជនរងគ្រោះឈ្មោះ លីម យីប ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល) ទីលំនៅភូមិ៤ ឃុំដងទង់ ស្រុកស្មាចមានជ័យ ខេត្តកោះកុង ជាអ្នកបើកបរ និងឈ្មោះ ម៉ាន រ គះ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រងរបួសធ្ងន់ ទីលំនៅជាមួយគ្នា។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យស្រែអំបិលចំណែក ម៉ូតូត្រូវបាននគបាលយកទៅរក្សាទុកដោះស្រាយបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។