ប្រុសស្រី២នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធពីបទចោរកម្ម នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណីអំពើចោរកម្ម ( លួចកាច់បំបែកសោរកម៉ូតូ ) ដកហូតម៉ូតូបានចំនួន ៥គ្រឿង។
របាយការណ៍ពីនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ជនសង្ស័យចំនួន ២នាក់ខាងលើ មានឈ្មោះ ភូ វ៉ាន់ធី ហៅកា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅអូរអារេវ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និងឈ្មោះ សន ធីតា ហៅដា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជាមួយគ្នា។
រីឯវត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន ៥គ្រឿង, កាបូបប្រាក់១ និងស្លាកលេខម៉ូតូ ១សន្លឹក (ភ្នំពេញ 1F-7203)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។