និស្សិត​រាប់ពាន់នាក់​នៅ​អង់គ្លេស ដាក់​ឱ្យនៅ​ដោយឡែក សង្ស័យ​ករណី​ឆ្លង​កូ​វីដ​១៩

​អង់គ្លេស​៖ និស្សិត​រាប់ពាន់នាក់​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ ស្រប​ពេលដែល​សាកលវិទ្យាល័យ​ជាង ៣០ កន្លែង​នៅ​ទូទាំងប្រទេស​អង់គ្លេស បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ COVID-19 ចាប់តាំងពី​ការចាប់ផ្តើម​ឆមាស​ថ្មី​នៅ​ដើមខែ​កញ្ញា នេះ​បើតាម​សារព័ត៌មាន​ស៊ីន​ហួរ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ។​

​សាកលវិទ្យាល័យ Manchester Metropolitan បាន​បង្គាប់​ឲ្យ​និស្សិត​ប្រមាណ ១​ពាន់​៧​រយ​នាក់​ដាក់​ខ្លួនឯង​ឲ្យ​ស្ថិតនៅ​ដាក់​ដោយឡែក​ពី​គេ ក្រោយ​ករណី​ឆ្លង​ចំនួន​១២៧​ករណី​ត្រូវបាន​បញ្ជាក់ ។ ដោយឡែក​សាកលវិទ្យាល័យ Glasgow មាន​ករណី​ឆ្លង​ចំនួន ៧២​នាក់ និង​និស្សិត​ចំនួន​ជាង​៦០០​នាក់​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក នេះ​បើតាម​កាសែត Sky News ។​

​យ៉ាងណាមិញ គិត​មកទល់ពេលនេះ មិនទាន់មាន​តួលេខ​ផ្លូវការ​ចេញពី​រដ្ឋាភិបាល​អង់គ្លេស​នោះទេ ប៉ុន្តែ​បើតាម​របាយការណ៍​ក្នុងស្រុក​បានឱ្យដឹងថា មាន​សកល​វិទ្យាល័យ​ជាង​៣០​កន្លែង ក្នុងចំណោម​សកលវិទ្យា​ល័យ​ទាំងអស់​១៣០​នៅ​អង់ គ្លេ​ស មាន​ករណី​ឆ្លង COVID-19 រហូតមកទល់​ពេលនេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close