អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​គ​ណះ​បញ្ជាការ​ឯកភាព​ខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​កងកម្លាំង​ទាំងបី​ប្រភេទ​ផងដែរ ។​

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ដោយ​ចេញ​បទបញ្ជា​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ បង្ក្រាប​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្ត​ព្រះសីហនុ មានដូចជា​បង្ក្រាប​ករ​ណី​រក្សាទុក​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បទល្មើស​គ្រឿងញៀន បទល្មើស​ចោរកម្ម និង​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ វិធានការ​ជារួម គឺ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​នឹងធ្វើ​ប្រតិបត្តិការ តាម​ដងផ្លូវ​និង​តាម​គោលដៅ​សំខាន់ៗ​គ្រប់​មូលដ្ឋាន ហើយ​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស ត្រូវ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ជាមួយនឹង​វិធានការ​នេះ ឯកឧត្តម អភិបាលខេត្ត ក៍បាន​កោតសរសើរ​ដ​ល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​មាន​សមត្ថកិច្ច ក្នុង​កិច្ចការ កា​ពារ​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​កន្លងមក​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close