ហ្វីលីពីន និង រុស្ស៊ី បន្ត​អនុវត្ត​ច្បាប់​គម្លាត​សង្គម​ក្នុង​ខែតុលា​ជា​បន្តទៀត​

​ហ្វីលីពីន​ក៏​ជា​ប្រទេស​បាន​បញ្ជា​រទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ពី​រុស្ស៊ី ហើយ​ពេលនេះ ទាំង​ហ្វីលីពីន និង​រុស្ស៊ី​នៅតែ​បន្ត​ពន្យា​ច្បា​ប់គ​ម្លា​ត់​សង្គម​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ មុនពេល​មាន​វ៉ាក់សាំង​ប្រើប្រាស់​ជាទូទៅ​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានប្រកាសថា នឹង​បន្ត​ច្បាប់​គម្លាត​សង្គម​នៅ​ទីក្រុង​ម៉ានីល​បន្ថែម​មួយខែ​ទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ ។​ច្បាប់​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ត្រូវ​អូសបន្លាយ​ដល់​ថ្ងៃទី​៣១​ខែតុលា​។​
​នៅក្នុង​សុន្ទរកថា​ដែល​បាន​ផ្សាយ​តាម​បញ្ច​ក់​ទូរទស្សន៍ ប្រធានាធិបតី Duterte​បាន​អំពាវនាវ​ដល់ ក្រុមហ៊ុន​ទូរគមនាគមន៍​បន្ត​អនុវត្ត​ការងារ​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ​ជាង​នេះ​ចំពោះ​សាលារៀន​ឯកជន​ដើម្បី​ធានា​ដល់​ការបង្រៀន​តាម​អន​ឡាញ​ប្រកបដោយ​ប្រសិទ្ធភាព ។ ការបង្រៀន​តាម​អន​ឡាញ​នឹងត្រូវ​បើក​ដំណើរការ​វិញ​ហើយ​នៅ​ថ្ងៃទី​៥ ខែតុលា ។​

​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ ហ្វុ​ី​លី​ពី​ន បាន​បញ្ជាក់ថា បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី​ចំនួន​៣.០៧៣​នាក់ និង​ស្លាប់​៣៧​នាក់ ។ មកដល់​ថ្ងៃនេះ​ហ្វុ​ី​លី​ពី​ន​មាន​អ្នក​ឆ្លង​សរុប​កើន​ឡើងដល់​ទៅ ៣០៧.២៨៨ នាក់ និង​ស្លាប់​៥.៣៨១​នាក់​ច្រើន​បំផុត​ក្នុង​តំបន់​អាស៊ាន​។​​ចំណែក​រុស្ស៊ី​វិញ នៅពេល​នេះដែរ​អភិបាលក្រុង​ម៉ូស្គូ លោក Sergei Sobyanin នៅ​ថ្ងៃទី​២៩​ខែកញ្ញា បានប្រកាសថា ទីក្រុង​មូ​ស្គូ នឹង​បន្ត​ឲ្យ​សិស្សសាលា​សម្រាក់​ក្នុង​ខែតុលា​ជា​បន្តទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង ។
​
ប៉ុន្តែ​នៅក្នុង​ខែតុលា​សិស្ស និង​បន្ត​ឈប់​តែ​២​សប្តាហ៍​ដើមខែ​តែប៉ុណ្ណោះ គឺ​ដល់​ថ្ងៃទី​១៨​ខែតុលា​។ ជាមួយគ្នា​នោះដែរ លោក Sergei Sobyanin បានស្នើរ​ដល់ ពលរដ្ឋ​ដែលមាន​វ័យ ៦៥​ឆ្នាំ ឡើង​ត្រូវតែ ស្នាក់នៅ​ក្នុងផ្ទះ​បញ្ចៀស​ការឆ្លង កូ​វីដ​១៩​។​
​បច្ចុប្បន្ន រុស្ស៊ី មាន ករណី​ឆ្លង​កូ​វីដ​១៩​សរុប 1.159.000 នាក់ ឈរ​លំដាប់​ទី​៤​នៅលើ​ពិភពលោក​។ ជាមួយគ្នានេះ​រុស្ស៊ី​ក៏មាន​អ្នកស្លាប់ 20,545​នាក់ ផងដែរ​។ នៅក្នុង​ខែតុលា រុស្ស៊ី នឹងមាន​គម្រោង​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ដល់​ពលរដ្ឋ​ទូទៅ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close