បញ្ជូន​ជនជាតិ​ចិន​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀន​ជិត ៥​គីឡូក្រាម

​ភ្នំពេញ​៖ មេក្លោង​ជួញដូរ​គ្រឿងញៀន​ដែលជា​ជនជាតិ​ចិន​ចំនួន ២​នាក់ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​ការ​ស៊ើបសួរ​។​

​គួររំលឹកថា ជនសង្ស័យ​ខាងលើ ឈ្មោះ ចាង ឡី (zhang lei) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ឈ្មោះ យ៉ាង ហ៊ូ (Ysng hu) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រីឯ​ជនសង្ស័យ​ម្នាក់ទៀត កំពុង​រត់គេចខ្លួន​។​

​ជនសង្ស័យ ត្រូវបាន​ចាប់ខ្លួន ខណៈដែល​កម្លាំងចម្រុះ​ខណ្ឌចំការមន បាន​ចុះ​រឹតបន្តឹង​អាវុធជាតិផ្ទុះ​ក្នុង​បរិវេណ​កោះ​ពេជ្រ ទើប​ឆែក​រកឃើញ​គ្រឿងញៀន​ជិត ៥​គីឡូក្រាម រួម​ជាមួយនឹង​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​១៤​ដុំ កាលពី​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅត្រង់ចំណុច​កើតហេតុ បរិវេណ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close