ផឹកស្រា​ស្រវឹង ទៅ​ដេក​លើផ្លូវ​រទេះភ្លើង ត្រូវ​កិន​ដាច់​ដៃជើង​ស្លាប់​នៅនឹងកន្លែង​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ បុរស​ម្នាក់ ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់ ក្នុងស្ថានភាព​ដាច់​ដៃ​ដាច់​ជើង នៅលើ​ផ្លូវ​រថភ្លើង នៅ​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ សុខា សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ នៅក្នុង​ការដ្ឋាន​សំណង់​បុរី​ផ្ទះ ល្វែង​អូរ​ដឹ​ម​។ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ផឹកស្រា​ស្រវឹង​ជោគ រួច​ក៏​ទៅ​ដេក​លើផ្លូវ​រទេះភ្លើង លុះដល់​ព្រឹក​ថ្ងៃកើតហេតុ ទើប​ប្រទះឃើញ​សាកសព​។

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ បាន​ចុះ​ពិនិត្យ និង​បានប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close