អាជ្ញាធរខេត្តព្រះសីហនុ ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេរបស់ជនជាតិចិនមួយកន្លែង ឃាត់ខ្លួនមនុស្សជាង ៤០០នាក់

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្នុងខារ៉ាអូខេមួយកន្លែង ឈ្មោះ ចិនស៊ិនខាយសៀនមិន ដែលជារបស់ជនជាតិចិន នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ២យប់រំលងអធ្រាត្រ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

សេចក្តីរាយការណ៍ថា មានជនជាតិចិនប្រុសស្រីជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅក្នុងខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរ ដោយពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
សូមជម្រាបថា រហូតមកដល់ព្រឹក ថ្ងៃដដែលនេះ ការត្រួតពិនិត្យកំពុងធ្វើបន្ត មិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចនៅទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។