អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី​៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​សឹង្ហ​បុរី

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​សឹង្ហ​បុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ខ្ញុំ​ពិតជា​បានឃើញ​ការស្ដារ​ឡើងវិញ និង​ផ្លាស់ប្ដូរ​នៃ​ទីក្រុង​នេះ​តាមរយៈ​ការដឹកនាំ​ដោយមាន​សមត្ថភាព​រប​ស់​ឯកឧត្តម គួច ចំរើន និង​ក្រុមការងារ ។​ ​ផ្ទាំងគំនូរ​នេះ​បង្កើត​រួមគ្នា​ដោយ​វិចិត្រករ​ជនជាតិខ្មែរ សញ្ជាតិ​កាណាដា លោក FONKI ដើម្បី​បង្ហាញ​ពី​មិត្តភាព​រវាង​ប្រជាជាតិ និង​ប្រទេស​ទាំងពីរ​បង្កើត​ផ្ទាំងគំនូរ​ចំនួន ១១​ផ្ទាំង ក្នុង​កម្មវិធី​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ឬ street Art Fest ដើម្បី​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​សឹង្ហ​បុរី និង​កម្ពុជា ផ្ទាំងគំនូរ​ត្រូវបាន​លក់ ហើយ​ទឹកប្រាក់ ៧០.០០០ ដុល្លា​អាមេរិក ដើម្បី​ឧបត្ថម្ភ​សម្រាប់​អង្គការ​ចំនួន​ពីរ គឺ​មូលនិធិ​កុមារ​កម្ពុជា សិល្បៈ​អមត​: ។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី មានប្រសាសន៍​បន្តថាៈ នៅ​ចន្លោះ​ឆ្នាំ​២០១៨- ២០១៩ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​សិង្ហ​បុរី ការធ្វើ​ពាណិជ្ជកម្ម ការមកដល់​នៃ​ភ្ញៀវទេសចរ ការកសាង​សមត្ថភាព និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ជាមួយ​ប្រទេស​កម្ពុជា បាន​កើន ឡើង​ខ្ពស់ជាង​ពេលណា​ទាំងអស់​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​មានតម្លៃ ៤,៨​ពាន់​លាន​ដុល្លា​អាមេរិក​នៅ​ឆ្នាំ ២០១៨ នឹង ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩ ។​

​ក្រុមហ៊ុន ហុង ឡៃ​ហួត គ្រុប លីមីត​ធី​ត បាន​វិនិយោគ​ជាង ១៧០​លាន​ដុល្លា​អាមេរិក ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ វិស័យ​កសិកម្ម​នៅ​កម្ពុជា ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់ខ្ញុំ ចំពោះ​ក្រុមហ៊ុន​សឹង្ហ​បុរី​នៅ​កម្ពុជា ដោយមាន​ទំនួល​ខុសត្រូវ​ក្នុង​សកម្មភាព​របស់​ពួកគេ​ក្នុងការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​- សឹង្ហ​បុរី និង​បើក​ដំណើរការ​ក្លឹប​ហាត់ប្រាណ D’Seaview Clubhouse ដោយ​ធ្វើការ​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ការសម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នាពេលនេះ​។​
​
នេះ​ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​ពី​ការជឿជាក់​របស់​អ្នកវិនិយោគទុន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ ជំរុញ​កំណើនសេដ្ឋកិច្ច​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​បានផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម គួច ចំ​រើ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត ប​បាន​បន្តថា​ក្នុងនាម​រដ្ឋបាលខេត្ត ខ្ញុំ​សូម​គាំទ្រ​ដល់​ការវិនិយោគ​មួយ​នេះ និង​សូមអោយ​ការ​ក្រុមហ៊ុន​បាន​ប្រកប​អាជីវកម្ម​របស់​ខ្លូន​អោយ​ដំណេ​ី​រការ​ដោយ​រលូន និង​ជោគជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close