មុខសញ្ញាគ្រឿងញៀន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកោះកុង៖ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តកោះកុង។
ជនសង្ស័យទាំង ៤នាក់ខាងលើ ទី១.ឈ្មោះ សុខ គា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២.ឈ្មោះ ជុន លីហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ទី៣.ឈ្មោះ ភិន ឆានុន ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខនៅផ្ទះ និងទី៤ ឈ្មោះ យឿត ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ។
ដោយឡែកវត្ថុតាងដកហូត រួមមាន៖ ម្សៅក្រាមសថ្លា២កញ្ចប់ ម៉ូតូ២គ្រឿង និងឧបករណ៍សម្រាប់ជក់ ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញ បានបំពេញសំណុំរឿង ដើម្បីចាត់ការបន្តរតាមនីតិវិធីបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។