អភិបាលខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​បារ​កំប្លោក​ក្នុង​តំបន់​អភិរក្ស​វត្ត​ភ្នៀ​ត ដើម្បី​ការពារ​ត្រី​

​ខេត្តបន្ទាយមានជ័យ​៖ អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំ​លោក​មេបញ្ជាការ​កងពល​តូច​៥១ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត លោក​អភិបាលក្រុង សង្កាត់ ភូមិ និង យុវជន ចូលរួម​សកម្មភាព​បារ​កំប្លោក កំប្លោក​ដែល​ហូរ​មក​ស្ទះ​កក​ពេញ​បរិវេណ​ស្ទឹង​សិរីសោភ័ណ ត្រង់​ទីតាំង​វត្ត​សេនា​ប្រជុំ​ពល​ភ្នៀ​ត​(​វត្ត​ភ្នៀ​ត​) ដែលជា​កន្លែង​អភិរក្ស​ពូជ​ត្រី​ដ៍​ធំជាងគេ​ក្នុង​ខេត្ត​។​

​សកម្មភាព​នៃ​ការ​កំប្លោក​យ៉ាង​សស្រាក់សស្រាំ​ពី កងកម្លាំង​ទាំង​០៣​ប្រភេទ ក្រោម​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លក​មេ​បញ្ជា​អង្គភាព អនុសាសន៍​ឯកឧត្តម​អភិបាលខេត្ត បានធ្វើ​ឲ្យ​ស្ថានភាព​ទឹកស្ទឹង​ប្រែ​ថ្លា ឡើងវិញ គ្មាន​ខ្លិន ស្អុយរលួយ និង​មិន​បង្ករ​ឲ្យ​ត្រី​ពុល​ទៀត​នោះទេ​។​

​បើតាម​ជំនាញ​ជលផល​ខេត្ត បាន​បញ្ជាក់ថា ក្លិនស្អុយ បង្ករ​មកពី​កត្តា​កំប្លោក​រលួយ និង​កត្តា​ផ្សេងៗ​រួមផ្សំ​ធ្វើ​ឲ្យ​ទឹក​កខ្វក់ ធ្វើ​ឲ្យ​ពួក​ត្រី​ចម្រុះ​ពុល ត្រី​មួយចំនួនធំ​ចេញពី​ទីតាំង​អន្លង់​អភិរក្ស និង​មា​នស​ភាពមិនប្រក្រតី ទើប​ថ្ងៃនេះ វត្តមាន​ឯកឧត្តម​អភិបាលខេត្ត​ចុះ​ដឹកនាំ​ធ្វើ​សកម្មភាព​ភ្លាម​ដើម្បី សង្គ្រោះ​និង​រក្សា​ការពារ​ពូច​ត្រី​ក្នុង​កន្លែង​អភិរក្ស​វត្ត​ភ្នៀ​ត​នេះ ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០០​មក​ម្លះ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ពូជ​ត្រី ដោយបាន​ចាត់​ឲ្យ​សង្កាត់​រៀបចំ​គណៈកម្មាកា​រ​ចម្រុះ​របស់​ឃុំ​សហការ ជាមួយ​សហគម​អភិរក្ស​ពូជ​ត្រី​ភ្នៀ​ត ដើម្បី​ពង្រឹង​កិច្ចការពារ អ​ភរ​ក្ស​ត្រី​ក្នុង​វត្ត​សេនា​ប្រជុំ​ពល​ភ្នៀ​ត និង​ទីតាំង​រណប​ផ្សេងៗ​ទៀត ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស​សូម​បន្ត​ចូលរួម​ថែរក្សា ការពារ តំបន់​អ​ភ​រក្ស​ត្រី ពូច​ត្រី​របស់​យើង​ឲ្យ​បានល្អ ដើម្បី​រក្សា​ពូជ​ត្រី​របស់​យើង ដើម្បី​សេដ្ឋកិច្ច​គ្រួសារ ប្រចាំថ្ងៃ​រក​ទទួល​ជា​លក្ខណៈ​គ្រួសារ មិន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​មិន​បំផ្លាញ់​ជំ​រកត្រី ក្នុង​ស្ទឹង​បឹង បួរ​របស់​យើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close