ប្រទេស​ជាង​៥០​ហើយ ដែល​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ប្រទេស​រុស្ស៊ី​

​រុស្ស៊ី​៖ សារព័ត៌មាន RT បានចេញ​ផ្សាយ​ថា រុស្ស៊ី​បានប្រកាស​ពី​ចំនួន​ប្រទេស​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ របស់ខ្លួន ក្នុងនោះ មាន​ជាង​៥០​ប្រទេស​ហើយ ដែល​បានដាក់​សំណើសុំ​ទិញ​វ៉ាក់សាំង Sputnik V ពោលគឺ​បន្ទាប់ពី​បាន​ចុះបញ្ជី​ដោយ​ក្រសួងសុខាភិបាល​រុស្ស៊ី កាលពី​ខែសីហា​។​

​ប្រភព​ថា Sputnik V បាន​ក្លាយជា​វ៉ាក់សាំង​កូ​វីដ​១៩ ដំបូង​គេ​នៅលើ​ពិភពលោក ក្នុងនោះ រុស្ស៊ី​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង Sputnik V ចំនួន ២៥​លាន​ដូ​ស​ដល់​អេ​ហ្ស៊ី​ប ជា​រដ្ឋ​នៃ​ទ្វីបអាហ្វ្រិក​ដែល​កំពុង​រងគ្រោះ​ដោយសារ​កូ​វីដ​១៩​រាតត្បាត​ជាង​១​សែន​ករណី​។​

​ប្រទេស​ចំនួន​ជាង​៥០ មាន​មកពី​តំបន់​មជ្ឈិមបូព៌ា​នៃ​ទ្វីបអាស៊ី​, អាម៉េរិក​ឡាទីន និង​បណ្ដា​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​បាន​បញ្ជូន​សំណើ​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ទទួលបាន​វ៉ាក់សាំង​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close