ប​ង្ក្រា​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ឃាត់ខ្លួន​២​នាក់ នៅ​ខេត្តមណ្ឌលគិរី

​ខេត្តមណ្ឌលគិរី​៖ កម្លាំង​នគ​បាល​ខេត្តមណ្ឌលគិរី បាន​ចុះ​ប​ង្ក្រា​ករណី​ជួញដូរ​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ ដោយបាន​ឃាត់ខ្លួន​ជន​ស្ស័​យ​ចំនួន ២​នាក់ ដកហូត​ថ្នាំញៀន​ជាង ២០​កញ្ចប់​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។​

​លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នេះ មានឈ្មោះ ដា រី ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ ជា ផា​លី​ណែ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​

​ក្នុង​ប្រតិបត្តិការ​នេះដែរ ជំនាញ បាន​ដកហូត​វត្ថុតាង រួមមាន​៖ គ្រឿងញៀន​ក្រាម​ពណ៌​ស​ថ្លា (​ម៉ាក​ទឹកកក​)​ចំនួន ២២​កញ្ចប់ (៦​កញ្ចប់​ធំ ៧​កញ្ចប់​ធំ​ល្មម ៩​កញ្ចប់​តូច​), អាវុធ​ចំនួន ១​ដើម​, ទូរ​សព្ទ័​ដៃ​ចំនួន ២​គ្រឿង​, ម៉ូតូ​ចំនួន ២​គ្រឿង សម្ភារ និង​ឯកសារ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close