៩​ខែ​នេះ កម្ពុជា ទទួលបាន​ចំណូល​ជាង ១៨​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

​ខេត្តសៀមរាប​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា ទទួលបាន​ចំណូល​ជាង ១៨​លាន​ដុល្លារ​អាមេរិក ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំណូល​នេះ ធ្លាក់ចុះ​ជាង​៧៦​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ បញ្ជាក់ថា ៩​ខែ ឆ្នាំ​២០២០​នេះ រមណី​ដ្ឋា​ន​អង្គរ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជិត​៤០​ម៉ឺន​នាក់ ធ្លាក់ចុះ​ជាង​៧៥​ភាគរយ​។​

​សម្រាប់​ថវិកា ដែល​បាន​ពី​លក់​បណ្ណ​ចូល​ទស្សនា​អង្គរ រយៈពេល​៩​ខែ​មកនេះ ត្រូវបាន​រំលែក​ចំនួន​ជិត​៨០​ម៉ឺន​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close