ឥណ្ឌា គ្រោងបើកសាលារៀន និងរោងភាពយន្តឡើងវិញ ទោះករណីឆ្លងកូវីដ១៩ បន្តកើនឡើងខ្លាំងនៅក្នុងប្រទេស

ឥណ្ឌា៖ សាលារៀន រោងភាពយន្ត និងកន្លែងហែលទឹក នឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ក្រោយបិទដើម្បីទប់ស្កាត់ជម្ងឺ COVID-19 អស់រយៈពេលជាច្រើនខែ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃឥណ្ឌា ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ។

រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមសកម្មភាពជាបណ្តើរៗ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការបិទខ្ទប់ប្រជាជនរាប់លាននាក់ ជាពិសេសប្រជាជនក្រីក្របាត់បង់ការងារ និងប្រាក់ចំណូលរបស់ពួកគេ ។
ប្រភពបានឱ្យដឹងថា ថ្នាក់រៀនសម្រាប់សិស្សដែលមានអាយុពី ១៤ ទៅ ១៧ ឆ្នាំត្រូវបានអនុញ្ញាតឱ្យចូលរៀនវិញនៅរដ្ឋមួយចំនួនកាលពីសប្តាហ៍មុន ប៉ុន្តែសេចក្តីប្រកាសថ្មីនេះ នឹងនាំឱ្យមានការបើកសាលារៀនទាំងអស់តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។