អភិបាលខណ្ឌ​ចំការមន ចុះ​ត្រួតពិនិត្យ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ នៅតាម​សង្កាត់​ទាំង​៥

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ នៅតាម​សង្កាត់​ទាំង​៥ ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​។​

​ជាមួយគ្នា​ផងដែរ​នោះ លោក​អភិបាលខណ្ឌ បាន​នាំយក​ទឹក​អាល់កុល និង​ម៉ាស ជូន​ដល់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទាំង ០៥ ដើ​ម្ប​ប្រើប្រាស់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាល​ត្បា​ត​ជំងឺ​កូ​វីដ​១៩​។​

​សូមបញ្ជាក់​ផងដែរ​ថា ការពិនិត្យ​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០១ រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close