ពលរដ្ឋអាមេរិកតែ ៧៣លាននាក់ប៉ុណ្ណោះទស្សនាការតស៊ូមតិ រវាងលោកត្រាំ និងបៃឌិន

ពលរដ្ឋអាមេរិក មិនសូវចាប់អារម្មណ៍ ទៅលើ ការតស៊ូបតិផ្ទាល់រវាង ប្រធានាធិបតី ដូណាល់ ត្រាំ និង បេក្ខភាបប្រធានាធិបតី ចូបៃឌិន មកពីគណបក្សប្រជាធិបតេយ្យ ។ ទាំងនោះបានបង្ហាញពីការខកចិត្ត របស់ពលរដ្ឋអាមេរិក ក្នុងការដឹកនាំ មិនបានល្អនាពេលកន្លងមក។

តាមសារ ព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ បានផ្សាយថា ក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលឈ្មោះ នៀលសិន (Nielsen) នៅថ្ងៃពុធសប្ដាហ៍នេះបានបញ្ជាក់ថា មនុស្សតែជាង ៧៣លាននាក់ប៉ុណ្ណោះបានទស្សនាការតស៊ូមតិលើកដំបូងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងដៃគូប្រកួតប្រជែងរបស់លោក គឺលោក ចូ បៃដិន (Joe Biden)។
បើតាមក្រុមហ៊ុន Nielsen មនុស្សសរុប ៧៣.១លាននាក់បានតាមដានទស្សនា ការជជែកវែកញែកតទល់គ្នាជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងរបស់លោកគឺលោក ចូ បៃដិន ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ (ពេលវេលានៅអាមេរិក)។ ចំនួនអ្នកទស្សនានេះ គឺបានធ្លាក់ចុះរហូតដល់ ១៣ភាគរយឯណោះ បើប្រៀបធៀបទៅនឹងការជជែកវែកញែកតទល់គ្នាលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលជាដៃគូប្រកួតប្រជែងរបស់លោក កាលពីឆ្នាំ២០១៦ ដោយកាលណោះមានមនុស្សជាង ៨៤លាននាក់បានតាមដានទស្សនា។
ក្នុងការជជែកវែកញែកតទល់គ្នានោះ លោក ត្រាំ និងលោក ត្រាំ បានលើកឡើងពីបញ្ហាជាច្រើន រួមមានការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតសកល (COVID-19), ការថែទាំសុខភាពជាទូទៅ, កុប្បកម្មប្រឆាំងនឹងប៉ូលិស និងការរើសអើងពូជសាសន៍, ពន្ធ, បរិស្ថាន, និងភាពសុក្រិត្យភាពនៃការបោះឆ្នោតនាពេលខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។