៩​ខែ ឆ្នាំ​២០២០​នេះ រឹបអូស​ថ្នាំញៀន​ជាង ៧០០​គីឡូក្រាម​ សមត្ថកិច្ច​ឃាត់​មនុស្ស​ជិត ១.៦​ម៉ឺន​នាក់ និង​ច​ឃាត់​មនុស្ស​ជិត ១.៦​ម៉ឺន​នាក់

​ភ្នំពេញ​៖ រយៈពេល​៩​ខែ ឆ្នាំ​២០២០ ចាប់​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​ចំនួន ៧,៧៨៨​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥,៧៧០​នាក់ (​ស្រី​៩៨០​នាក់​) ក្នុងនោះ​មាន​ជនបរទេស ២២៤​នាក់ (​ស្រី​៣៣​នាក់​)​។​

​នេះ​បើតាម​របាយការណ៍ បង្ហាញ​ទៀតថា ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុងនោះ​រួមមាន​៖ ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ មាន​៤,៩៩៨​ករណី ដោយ​ឃាត់ខ្លួន ៩,៣១៩​នាក់ (​ស្រី​៧៤២​នាក់​) និង​ករណី​ប្រើប្រាស់ ២,៧៩០​ករណី ឃាត់ខ្លួន​៦,៤៥១​នាក់ (​ស្រី​២៣៨​នាក់​)​។ ចំណែក ការ​អនុវត្ដ​ដីកា​តុលាការ ឃាត់ខ្លួន​៣៥៥​នាក់ (​ស្រី​៧​នាក់​)​។​

​ក្នុង​ផងដែរ សមត្ថកិច្ច ក៏បាន​រឹបអូស​ថ្នាំញៀន​គ្រប់​ប្រភេទ​ជាង ៧០២​គីឡូក្រាម និង​៥៤៦​កញ្ចប់​តូច​, កញ្ឆា​ជាង​២៨៧​គីឡូក្រាម និង​១៩៩,៥៥៩​ដើម​។ សម្ភារ​ចាប់យក​មាន​៖ រថយន្ដ​៩១​គ្រឿង ម៉ូតូ​២០០១​គ្រឿង ទូរស័ព្ទ ៥,៨៣៣​គ្រឿង ជញ្ជីង​៣៧៣​គ្រឿង អាវុធខ្លី​២៣​ដើម អាវុធ​វែង​១៧​ដើម​, បង្កក​ផ្ទះ​២​កន្លែង ដី​ផ្ទះ​២​កន្លែង ខុន​ដូ​១​កន្លែង ឃ្លាំង​១​កន្លែង និង​គណនី​ធនាគារ​ចំនួន​៣ មាន​ទឹកប្រាក់​២​ម៉ឺន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close