កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម​ជិត ៦​លាន​តោន ត្រឹម​រយៈ​ពេ​ល​៩​ខែ ឆ្នាំនេះ

​ភ្នំពេញ​៖ របាយការណ៍​របស់​ឯក​ឧ​ត្ត​ម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា បាន​នាំចេញ​ផលិតផល​កសិកម្ម​ជិត ៦​លាន​តោន​។​

​របាយការណ៍​នោះ បញ្ជាក់ទៀតថា ផលិតផល​កសិកម្ម ដែល​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ មានដូចជា​៖
១៖ អង្ករ​សម្រេចបាន ៤៨៨ ៧៧៥ តោន មាន​កំណើន ២២.៦៣% ធៀប​ទៅនឹង​រយៈពេល​៩​ខែ​ដើម ឆ្នាំ​២០១៩ (៣៩៨ ៥៨៦ តោន​) បាន​នាំចេញ​ទៅកាន់ ៦០ ប្រទេស​។​
២៖ ស្រូវ​សម្រេចបាន ១ ៣៩២ ៣០៦ តោន​, ថយចុះ​ប្រមាណ​ជា​១៧% ធៀប​ប្រៀប​ទៅ​ឆ្នាំ​២០១៩, នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​)​។​
៣៖ គ្រប់​ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មាន​កំណើន ២០.៥%, នាំចេញ​ទៅកាន់​ប្រទេស វៀតណាម​, ជប៉ុន​, រុស្សី​, ចិន​, ហុងកុង​, បារាំង​, កូរ៉េ​, តួ​គី​, បង់​ក្លា​ដេ​ស និង​ថៃ​។​
៤៖ គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​, កូរ៉េ និង​កោះ​តៃវ៉ាន់​។​
៥៖ ចេក​ស្រស់ សម្រេចបាន ២៣៥ ១៧១.៦៣ តោន មាន​កំណើន ២២៥.៦៩%, បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន វៀតណាម និង​ជប៉ុន ។​
៦៖ ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់​ប្រទេស​ថៃ​។​
៧៖ ដំណាប់​ស្វាយ សម្រេចបាន ៤ ៩៩៨.៦៤ តោន បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន​, ជប៉ុន​, ថៃ​, កូរ៉េ​, ហ្វីលីពីន និង​វៀតណាម​។​
៨៖ ដំឡូង​មី​ស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន បាន​នាំចេញ​ទៅកាន់​ប្រទេស វៀតណាម និង​ថៃ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​។​
៩៖ ចំណិត​ដំឡូង​មី​ក្រៀម សម្រេចបាន ១ ២០២ ៦៤៤.៨១​តោន បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​វៀតណាម (​ផ្លូវការ​)​។​
១០៖ ម្សៅដំឡូង​មី សម្រេចបាន ១២ ០០២ តោន បាន​ថយចុះ ៥៦.៧២%, បាន​នាំចេញ​ទៅកាន់​ប្រទេស ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​, ប៉ា​គី​ស្ថាន​, ឆេ​ក​, ក្រូ​អាត និង​អ៊ីតាលី​។​
១១៖ ស្វាយ​ស្រស់ សម្រេចបាន ៦២ ៩២០.៥៦ តោន មាន​កំណើន ១៥៨.៨៣%, បាន​នាំចេញ​ទៅកាន់​ប្រទេស ថៃ​, វៀតណាម​, បារាំង​, រុស្សី​, កូរ៉េ និង​ហុងកុង​។​
១២៖ ម្រេច សម្រេចបាន ៤ ១២១.៩៥ តោន មាន​កំណើន ១២៣.៧៦% បាន​នាំចេញ​ទៅកាន់​ប្រទេស ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​,​បារាំង​, អាល្លឺម៉ង់​, ស្វី​ស​, វៀតណាម​, អា​មេ​រិច​, រុស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់​, អូស្ត្រាលី​, ថៃ​, តៃវ៉ាន់​, ស៊ុយ​អ៊ែត​, សិង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី​។​
១៣៖ ម្ទេស​ស្រស់ ៥៥ ១៥៤.៦០ តោន និង​ម្ទេស​ក្រៀម ១ ៥០០ តោន មាន​កំណើន​ទ្វេដង ធៀប​ប្រៀប​ទៅនឹង​ឆ្នាំ​២០១៩, បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​។​
១៤៖ បន្លែ សម្រេចបាន ៨៧.៥៧ តោន នាំចេញ​ទៅកាន់​ប្រទេស​បារាំង​, ឆេ​ក និង​ប្រទេស​ហូ​ឡង់​។ ទន្ទឹមនឹងនេះ​កម្ពុជា ក៏មាន​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ទៀត ដែល​បាន​នាំចេញ​។​

​សូមជម្រាបថា គិត​មកទល់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស​សម្រេច​ធ្វើការ​ស្ទូង និង​ព្រួស​បាន​សរុប​ចំនួន ២ ៧១៤ ២១៦ ហិកតា ក្នុងនោះ​មាន​ស្រូវស្រាល​ចំនួន ៨២៨ ៧៣៣ ហិកតា ស្រូវកណ្តាល​ចំនួន ១ ៣៨៥ ០៦៦ ហិកតា​, ស្រូវធ្ងន់​ចំនួន ៤៤៦ ៣០១ ហិកតា​, ស្រូវចម្ការ​ចំនួន ២០ ៦៦៨ ហិកតា និង ស្រូវ​ឡើង​ទឹក​ចំនួន ៣៣ ៤៤៨ ហិកតា​។​

​សម្រាប់​ការប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​បានជា​ប​ណ្តើ​រៗ បាន​ចំនួន ៤៣៦ ២៨៧ ហិកតា ទទួល​បរិមាណ​ផល​សរុប​ចំនួន ១ ៦៦២ ០៦១ តោន លើស​ឆ្នាំមុន​ចំនួន ២៤៦ ៦១៨ តោន ទិន្នផល​គិត​ជា​មធ្យម​ទទួលបាន ៣.៨១​តោន​/​ហិកតា​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close