ស្ត្រី​ជនជាតិ​ទំ​ពូន​ម្នាក់ ហូប​សត្វ​គីង្គក់​ពុល​ស្លាប់ នៅ​ស្រុក​អណ្តូង​មាស

​ខេត្តរតនគិរី​៖ ស្ត្រី​ជនជាតិ​ទំ​ពូន​ម្នាក់ បាន​ចាប់​សត្វ​គីង្គក់​យកទៅ​ធ្វើ​ម្ហូប បណ្តាលឱ្យ​ពុល​រហូតដល់​ស្លាប់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ល្ងាច​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ ក្នុងភូមិ​កា​តែ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ រ​ចំ យូ​ង អាយុ​៤៥​ឆ្នាំ ជនជាតិ​ទំ​ពូន​។ ករណីនេះ អាជ្ញាធរ​ស្រុក​អណ្តូង​មាស បញ្ជាក់ថា ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ជនរងគ្រោះ​ពិតជា​ពុល​ដោយសារ​យក​សត្វ​គីង្គក់ យកមក​ធ្វើ​ម្ហូប​រួច​ហូប បណ្តាល​ឲ្យ​មាន​អាកា​រៈ​ក្អូ​ត រាករូស បែកពពុះមាត់​មិនអាច​ជួយសង្គ្រោះ​ទាន់​។​

​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃ​ជនជាតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close