បិទតូបលក់ឡេក្លែងក្លាយមួយកន្លែង ក្នុងផ្សារទួលគោក
ភ្នំពេញ៖ តូបលក់ឡេចំនួន២ នៅក្នុងផ្សារទួលគោក ត្រូវសមត្ថកិច្ចជំនាញ ចុះបង្ក្រាប និងបិទអាជីវកម្ម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០។
ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញឡេ ជាច្រើនមុខនៅក្នុងទីតាំងលក់ផ្ទាល់ និងមិនទាន់ដឹងថា មានឬមិនមានច្បាប់ធ្វើអាជីវកម្ម និងប័ណ្ណប៉ាតង់នៅឡើយទេ។
តែទោះយ៉ាងនេះក៏ដោយ កម្លាំងជំនាញបានឆែកឆេរបាន ១តូបហើយ និង១តូបទៀត ម្ចាស់ទីតាំងបិទចាក់សោនៅខាងក្នុង ដោយរង់ចាំគណៈកម្មការចម្រុះ បន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។