ក្រុម​បង្ហោះ​ម៉ូតូ ១៣​នាក់ បង្ក​ភាពអនាធិបតេយ្យ ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​

​ខេត្តបាត់ដំបង​៖ នគរបាល​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ករណី​ប្រើប្រាស់​ម៉ូតូ​(​ជិះ​បង្ហោះ​) ដែល​បង្ក​ភាពអនាធិបតេយ្យ នៅលើ​ផ្លូវ​ហាយ​វេ (​វាង​ក្រុង​បាត់ដំបង​) និង​ក្នុង​ព្រលានយន្តហោះ​វាល​បែក​ចាន កាលពី​រសៀល ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ ដោយ​ឃាត់ខ្លួន​យុវជន​ចំនួន ១៣​នាក់​។​

​ក្រោយ​ឃាត់ខ្លួន​ជនបង្ក​ភាព​នា​ធិបតេយ្យ​ទាំង ១៣​នាក់​ខាងលើ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​០៦​គ្រឿង បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​អប់រំ​ណែនាំ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close